Friday, December 25, 2015

ប៉ូលីសអាមេរិក ដកហូត IPHONE បានជិត 500 គ្រឿង បំរុងឆ្លងដែនទៅ ហុងកុង





ប៉ូលីសសេដ្ឋកិច្ច ក្រុង Tigard របស់ រដ្ឋ Oregon សហរដ្ឋ អាមេរិក បានដកហូត iPhone បាន ចំនួន 470 គ្រឿង និងកាត Apple Gift Card ជាច្រើនទៀត ពីជនសង្ស័យ 2 រូប នៅពេល ពួកគេ បានចាប់ផ្តើម ប្រមូលទិញ iPhone ចំនួនច្រើន ខុសប្រក្រតី ពីផ្សារ Washington Square Mall។

ករណីនេះ បានកើតឡើង នាថ្ងៃទី 4 ខែធ្នូ មកម៉្លេះ។ ប៉ូលីសសេដ្ឋកិច្ច ក្រុង Tigard បានចាប់ផ្តើម សង្កេត បុរសម្នាក់ នៅពេល គាត់ ចូលទៅហាង Apple Store ដើម្បីទិញអីវ៉ាន់ ដោយប្រើប្រាស់ កាត Apple Gift Card ជាច្រើន… ដែលជា សញ្ញាណប្រាប់ថា នេះអាចជា ឧក្រិដ្ឋកម្មសេដ្ឋកិច្ច ជាប្រព័ន្ធ។ ប៉ូលីស បានតាមដាន ជនសង្ស័យ ហើយឃើញ គេ បើកគូទឡាន ដែលពោរពេញទៅដោយ ថង់ច្រកអីវ៉ាន់ Apple ទើបមាន ការឃាត់ខ្លួនតែម្តង។
iPhone ចំនួន 470 គ្រឿង ដែលមាន តំលៃប្រមាណ $292,000 ជាមួយនឹង កាត Gift Card រាប់រយទៀត ត្រូវបានរកឃើញ ហើយថែមទាំងមាន វិក្កយបត្រ ដែលមានតួលេខការចាយវាយ សរុបប្រមាណ $585,000 ផ្សេងទៀត។ បើតាមប៉ូលីស បានអោយដឹងថា មានប្រអប់ iPhone ជាច្រើនទៀត ត្រូវបាន គេយកទៅផ្ញើ តាមក្រុមហ៊ុន FedEx ដែលនៅជិតនោះ ទៅកាន់ ទីក្រុង ហុងកុង ហើយប៉ូលីស ជឿថា កាត Gift Card ដែលប្រើ ទិញអីវ៉ាន់នេះ បានមក ពីការលួចយកទិន្នន័យ កាតក្រេឌីត របស់អតិថិជន រស់នៅខាងត្បូង រដ្ឋ California៕

ប្រភព: Portlantribune.com

Unknown

អំពី Unknown

everyday-news.ga គឺជាវេបសាយមួយដែលផ្ដល់ជូនលោកអ្នកនូវព័ត៌មានចំរុះគ្រប់ប្រភេទ ជាភាសាខ្មែរ

ចូលរួមជាមួយយើងខ្មុំតាមរយះអីុម៉ែល: