Saturday, January 2, 2016

បុរសម្នាក់ដែលបាត់ខ្លួន៤ថ្ងៃរកឃើញសាកសពហើយសង្ស័យជាករណីប្លន់


 ខេត្តបាត់ដំបងៈ បុរសអ្នករត់ម៉ូតូឌុបម្នាក់ដែលឌុបជនសង្ស័យចេញពីផ្ទះមុខផ្សារខ្នាចរមាសទៅបាត់រហូត៤ថ្ងៃ គ្រានេះអ្នកភូមិប្រទះឃើញសាកសពហើយសមត្ថកិច្ចសង្ស័យថាជាអំពើប្លន់។
កញ្ញាផាន់ សុខឡាង ជាអ្នកលក់សាំងនៅមុខផ្សារខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងត្រូវជាកូនជនរងគ្រោះបានអោយដឹងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៦នេះថា៖ មុខពេលកើតហេតុឱពុកនាងឈ្មោះភិន ផាន់ អាយុ៧៤ឆ្នាំ មុខរបររត់ម៉ូតូឌុប បានដឹកជនសង្ស័យម្នាក់ចេញពីកន្លែងលក់មុខផ្សារនៅវេលាម៉ោង១០.៣០នាទីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥កន្លងមកនេះ ការដឹកជនសង្ស័យចេញទៅនេះក៍បាត់រហូតដល់ម៉ោង៤.០០ល្ងាចទើបមានភ្ញាក់ផ្អើលឡើងហើយក្រុមគ្រួសារបាននាំគ្នាដើររកជាច្រើនកន្លែងច្រើនថ្ងៃតែនៅតែរកមិនឃើញ។
នាងបន្ដរថា៖ រហូតដល់ព្រលប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នេះទើបទទួលបានដំណឹងថាអ្នកភូមិបានប្រទះឃើញសាកសពនៅក្បែររបងចំការខាងចុងភូមិច្រនៀង ក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោលទើបក្រុមគ្រួសារជនរងគ្រោះនាំគ្នាទៅពិនិត្យដឹងថាពិតសាកសពឱពុកខ្លួនពិតប្រាកដមែន បន្ទាប់ពីរកឃើញសាកសពនៅព្រលប់ថ្ងៃទី០១ ខែមករា ដោយសារយប់ពេកសមត្ថកិច្ចបានអោយរក្សាសាកសពនៅសភាពដដែលសិនរងចាំជំនាញធ្វើកោសល្យវិច្ច័យសិននៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦មុននិងយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ ជនរងគ្រោះស្លាប់មានឈ្មោះភិន ផាន់ អាយុ៧៤ឆ្នាំ  មុខរបររត់ម៉ូតូឌុបបច្ចុប្បន្នរស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងនិងម៉ូតូដែលបាត់ម៉ាកហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង១P-២៨៦៣៕



Unknown

អំពី Unknown

everyday-news.ga គឺជាវេបសាយមួយដែលផ្ដល់ជូនលោកអ្នកនូវព័ត៌មានចំរុះគ្រប់ប្រភេទ ជាភាសាខ្មែរ

ចូលរួមជាមួយយើងខ្មុំតាមរយះអីុម៉ែល: