ខ្សែបម្រើការពារជម្រើសជាតិជប៉ុន Hotaru Yamaguchi ដែលប្រកួតទល់នឹងកម្ពុជានៅពហុកីឡដ្ឋានជាតិក្នុងវគ្គជម្រុះ FIFA World Cup 2018 កាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ២០១៥ ពេលនេះបានផ្លាស់ពីក្លិប Cerezo Osaka ទៅចូលរួមក្លិប Hannover96 នៅលីគកំពូលអាល្លឺម៉ង់ Bundesliga ដោយពាក់អាវលេខ១៦។
ពិធីចុះកិច្ចសន្យាធ្វើឡើងជាផ្លូវការកាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០១៥កន្លងទៅនេះ ដោយប្រធានក្រុម Cerezo Osaka រូប
នេះ យល់ ព្រម ស៊ីញេ កុងត្រា រយៈ ពេល វែង ជាមួយ Hannover ។ ការ ផ្ទេរ នេះ ធ្វើ ឱ្យ កីឡាករ វ័យ ២៥ ឆ្នាំ ខាង លើ ក្លាយ ជា កីឡាករ ទី ២ របស់ Cerezo Osaka ដែល ផ្លាស់ មក លេង ឱ្យ Hannover បន្ទាប់ ពី ខ្សែ បម្រើ ប្រយុទ្ធ វ័យ ២៦ ឆ្នាំ Hiroshi Kiyotake តែ ជា កីឡាករ ជម្រើស ជាតិ ជប៉ុន ទី ៣ របស់ ក្លិប នេះ បច្ចុប្បន្ន រួម ទាំង ខ្សែ ការពារ ស្ដាំ វ័យ ២៥ ឆ្នាំ Hiroki Sakai ។ ខ្សែ បម្រើ ដែល ពាក់ លេខ ១៦ កាល លេង ក្នុង ជ័យជម្នះ ២-០ របស់ ជប៉ុន លើ កម្ពុជា ថ្ងៃ ទី ១៧ វិច្ឆិកា នឹង ចូល ហ្វឹក ហាត់ ជា លើក ដំបូង ជាមួយ មិត្ត រួម ក្រុម ថ្មី របស់ គេ នៅ ថ្ងៃ ចន្ទ ទី ៤ ខែ មករា ឆ្នាំ ២០១៦ ត ទៅ ។
Yamaguchi ដុះដាលចេញពីយុវជនថ្នាលរបស់ក្លិប Cerezo Osaka ហើយចូលលេងក្នុងឈុតធំរបស់ក្លិបនេះពីឆ្នាំ២០០៩ដល់ចុងឆ្នាំ២០១៥ ទោះបីជាក្លិបនេះធ្លាក់ទៅលេងនៅលីគលំដាប់ទី២ជប៉ុន J-League 2 ក្នុងរដូវកាលនេះក៏ដោយ។ Yamaguchi ឈ្នះមេដាយមាស Asian Games 2010 និងលើកពានអាស៊ីបូព៌ា EAFF East Asian Cup 2013 ជាមួយក្រុមជម្រើសជាតិជប៉ុន ព្រមទាំងទទួលបានរង្វាន់កីឡាករលេងបានល្អជាងគេ EAFF East Asian Cup Most Valuable Player ឆ្នាំនោះទៀតផង។ ខ្សែបម្រើដែលធ្លាប់ហ្វឹកហាត់៣ខែជាមួយឈុត U21 ក្លិប Palmeriras របស់ប្រេស៊ីល មកទល់ពេលនេះចូលលេងឱ្យជម្រើសជាតិជប៉ុនបាន២៤លើកនិងស៊ុតចូល១គ្រាប់៕
ប្រភព៖ keiladaily