Friday, December 25, 2015

គំរោងដកចេញ រន្ធដោតកាស 3.5 ម.ម របស់ APPLE នឹងធ្វើអោយ តម្លៃ IPHONE ថ្លៃជាងមុន

Apple to remove 3.5mm jack
គំរោងដកចេញ រន្ធដោតកាស 3.5 ម.ម របស់ Apple នឹងធ្វើអោយ តម្លៃ iPhone ថ្លៃជាងមុន… នេះបើតាម អ្នកសរសេរព័ត៌មាន Antony Leather របស់ វិុបសាយ Forbes។ Leather បានសរសេរថា ការដកចេញ រន្ធដោតកាស 3.5 ម.ម នឹងធ្វើអោយ iPhone មានផ្ទៃទំនេរ សំរាប់ បន្ថែមទំហំថ្ម ប៉ុន្តែ វា នឹងតម្រូវអោយ Apple ផ្លាស់ប្តូរ កាសស្តាប់ត្រចៀកចាស់ ដែលមកភ្ជាប់នៅក្នុងប្រអប់ ទៅជា កាស Lightning វិញ។

កាស Lightning ថ្មីនេះ នឹងត្រូវផ្លាស់ប្តូរ វត្ថុធាតុដើម ក្នុងការផលិត ព្រោះ ដោយសារ សមត្ថភាពថ្មីរបស់វា ដែលអាច ផ្ទេរប្តូរទិន្នន័យសម្លេង ក្នុងគុណភាពខ្ពស់ជាងមុន។ ដូចនេះ Apple នឹងចំណាយប្រាក់ច្រើនជាងមុន ដើម្បីផលិតកាសថ្មីនេះ ហើយត្រង់នោះហើយ ជាអ្វីដែលអ្នក ត្រូវបង់បន្ថែម ពីព្រោះ Apple នឹងមិនរកសីុខាតដើម នោះទេ៕
ប្រភព: Forbes

Unknown

អំពី Unknown

everyday-news.ga គឺជាវេបសាយមួយដែលផ្ដល់ជូនលោកអ្នកនូវព័ត៌មានចំរុះគ្រប់ប្រភេទ ជាភាសាខ្មែរ

ចូលរួមជាមួយយើងខ្មុំតាមរយះអីុម៉ែល: