Manchester United មិនដែលឈ្នះឡើយ៦ប្រកួតកន្លងមកនេះ ជាពិសេស៣ប្រកួតចុងក្រោយចាញ់រហូតរួមទាំងចាញ់ Bournemouth និង Norwich ក្នុង ដី ខ្លួន ឯង ដែលនាំឱ្យមានការសង្ស័យថាលោក Louis van Gaal អាចនឹងត្រូវបណ្ដេញចេញដើម្បីយកលោក Jose Mourinho មកជំនួសវិញ។
លោក Van Gaal ទទួលស្គាល់ថាក្រុមបិសាចក្រហមកំពុងស្ថិតក្នុងដំណាក់កាលអាក្រក់ពិតមែន តែ អះអាង ថា លោក ពិភាក្សា ជាមួយ ក្លិប រួច ហើយ ក្នុង សប្ដាហ៍ នេះ ហើយ ក្លិបផ្ដល់ការគាំទ្រពេញលេញដល់រូបលោក រួមទាំងអនុប្រធានប្រតិបត្តិ Ed Woodward, អតីតអ្នកចាត់ការ Sir Alex Ferguson និង អតីត ប្រធាន ប្រតិបត្តិ David Gill ផង។
កាលពីថ្ងៃពុធទី២៣ធ្នូឆ្នាំ២០១៥ អ្នកចាត់ការ ជនជាតិ ហុល្លង់ វ័យ ៦៤ ឆ្នាំ បាន ដើរ ចេញ ពី សន្និសីទ សារព័ត៌ មាន ក្រោយ បង្ហាញ វត្តមាន តែ ៥ នាទី ប៉ុណ្ណោះ ដោយសារ ខឹង នឹង អ្នកសារព័ត៌ មាន ដែល ចុះផ្សាយ ព័ត៌មាន ជុំវិញ ការ បណ្ដេញ រូបលោក និង ថា លោក មក កាន់ សន្និសីទ នេះ ដោយសារ ការ តម្រូវ របស់ ច្បាប់ Premier League ប៉ុណ្ណោះ ។
នៅថ្ងៃសោរ៍ទី២៦ខែធ្នូ ដែលគេហៅថា Boxing Day លោក Van Gaal ត្រូវ ដឹកនាំ ក្រុម បិសាច ក្រហម ធ្វើ ដំណើរ ទៅ ប្រកួត នៅ ទឹកដី ក្រុម Stoke City ដែល លោក ទាម ទារ ថា ត្រូវ តែ ឈ្នះ ជា ដាច់ ខាត ៕