Saturday, December 12, 2015

បង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន១នាក់ករណីគាស់ចំរឹងបង្អួចលួចយកម៉ូត


ភ្នំពេញ ,ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ម៉ោង និង នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកំលាំងរបស់អធិការខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វន អូន ភេទ ប្រុស អាយុ 21ឆ្នាំ មុខរបរ: មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ច្បារអំពៅទី2 ខណ្ឌច្បារអំពៅ ករណីលួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះ ទម្លាយ ចំរឹងបង្អួចលួចយកម៉ូតូ ម៉ាកស្កូបពី ពណ៌ ស លាយ លឿងខ្ចី នៅត្រង់ចំណុចការ៉ាស់សាំងកាល់តិចបឹងត្របែក ខណ្ឌចំការមន និងដកហូតយកម៉ូតូ01គ្រឿងម៉ាក ស្កូបពី ពណ៌ លឿង ខ្ចី លាយ ស ស៊េរី 2012 ពាក់ស្លាកលេខ ភ្នំពេញ 1BJ-6449 លេខតួៈ5046064 លេខម៉ាស៊ីន:0046064 ដែលជាម៉ូតូក្នុងករណីលួចខាងលើ យកមកកាន់ការិយាល័យដើម្បីធ្វើការសាកសួរបន្ត។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី០6-12-2015 វេលាម៉ោងប្រហែល 24:00 នាទី ប្តីរបស់ជនរងគ្រោះបានជិះម៉ូតូមកពីខាងក្រៅមកដល់ផ្ទះបានយកម៉ូតូទុកក្នុងផ្ទះដោយទុកកូនសោរជាប់នឹងម៉ូតូ រួចបានចាក់សោរទ្វាផ្ទះហើយឡើងទៅដេកនៅជាន់ទី1 លុះព្រឹកឡើងម៉ោង 07:00 នាទីថ្ងៃទី07-12-2015 ពេលដែលជនរងគ្រោះចុះមកខាងក្រោម ឃើញទ្វារបើកចំហរ ហើយចំរឹងបង្អួចមានស្នាមគាស់ចំរឹង ហើយមើលទៅម៉ូតូម៉ាកស្កូបពី ទុកនៅក្រោមផ្ទះបាត់មិនឃើញតែម្តង។ ដោយមានការស្នើសុំពីជនរងគ្រោះនិងមានការអនុញ្ញាតិពីលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យបានប្រគល់ម៉ូតូម៉ាកស្កូបពីខាងលើអោយទៅជនរងគ្រោះដើម្បីយកទៅប្រើប្រាស់បណ្តោះអាសន្នវិញ។ ចំណែកជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ ប្រភពៈស្នងការរាជធានីភ្នំពេញ
ABC Cambodia Family's photo.

Unknown

អំពី Unknown

everyday-news.ga គឺជាវេបសាយមួយដែលផ្ដល់ជូនលោកអ្នកនូវព័ត៌មានចំរុះគ្រប់ប្រភេទ ជាភាសាខ្មែរ

ចូលរួមជាមួយយើងខ្មុំតាមរយះអីុម៉ែល: