វីដេអូឃ្លីបមួយដែលមានរយ:ពេល២នាទី៥១វិនាទី ត្រូវបានគេចាយចាយនឹងបង្ហោះតៗគ្នាតាមបណ្តាញសង្គម Facebook ដែលបានផ្តិតនូវរូបភាពរបស់ស្រ្តីម្នាក់ ដែលបានចូលមក បន្ទប់ផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ស្រែកឡូឡារ នឹងប្រើពាក្យសម្តីមិនសមរម្យ មើលងាយសមត្ថកិច្ច ខណ:ដែលសមត្ថកិច្ច កំពុងតែធ្វើការ ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀនជាច្រើនកញ្ចប់ផងដែរ។សូមបញ្ជាក់ថាកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៥ នៅចំណុច ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះ១ សមត្ថកិច្ចខណ្ឌឬស្សីកែវបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះសេត ខួច ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅ ភូមិឃ ក្រុម១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ក្នុងនោះសមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន០៧កញ្ចប់(៤កញ្ចប់ធំ+៣កញ្ចប់តូច)ជញ្ជីងថ្លឹងគ្រឿងញៀនមួយនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ស្រាប់តែវេលាម៉ោង៦និង៣០នាទីល្ងាច នៅពេលដែលសមត្ថកិច្ចកំពុងកសាងសំណុំរឿង ស្ត្រីរូបនេះ បានសំរុកចូលមកបន្ទប់ព្រហ្មទណ្ឌដោយមានម្តាយម្នាក់មកជាមួយផងដែរ បានប្រើពាក្យអសុរសជាច្រើនព្រមទាំងប្រើហិង្សាទៅលើសំភារៈក្នុងបន្ទប់ធ្វើការរបស់រដ្ឋទៀតផងខណ:ដែលក្រុមសមត្ថកិច្ចបានរារាំងគាត់មិនអោយចូលព្រោះផុតម៉ោងចូលសួរសុខទុក្ខជនសង្ស័យ។បើតាមការអះអាងរបស់សមត្ថកិច្ចខណ្ឌឬស្សីកែវបានឲ្យដឹងថា ស្ត្រីដែលបានចូលមកស្រែក នឹងមើលងាយសមត្ថកិច្ចបែបនេះ ត្រូវជាបងស្រីបង្កើតរបស់ឈ្មោះសេត ខួច ជាជនសង្ស័យខាងលើនេះ ។លោកម៉ៅ ចាន់ថន នាយរងផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថាដោយសមត្ថកិច្ចបានយល់ពីអារម្មណ៏របស់ស្ត្រីរូបនេះទោះយ៉ាងនេះក្តីសមត្ថកិច្ចក៏មិនបានប្រកាន់ខឹងចំពោះទង្វើរបស់បងស្រីរូបនោះដែរ ព្រោះតែការខឹងនេះអាចមកពី មានសមាជិកក្នុងគ្រួសាររបស់គាត់នឹងត្រូវជាប់ពន្ធនាគារដោយសារការអនុវត្តន៍ភារកិច្ចរបស់នគរបាលខណ្ឌឬស្សីកែវនោះឯង។
តែរូបលោកបានឲ្យដឹងថា ដោយឡែកស្រ្តីរូបនេះបានចោទប្រកាន់រូបលោក នឹងសរសេរពាក្យចោទថា “ខ្ញុំបាទធ្វើប៉ូលីស អោយកូនចៅអាលីមភ្នែក3 លក់ម៉ាសេរីនៅដើមត្នោត km9ត្រង់ចំណុចនេះលោកសូមអោយបងស្រីពិចារណា នឹងបងប្អូនជួយគិតថា” អាលីមភ្នែក3 គឺជាមុខសញ្ញាប្លន់ កាច់ ករ ម៉ូតូ នឹងពាក់ព័ន្ធគ្រឿងញៀន បើសិនវាជាកូនចៅខ្ញុំ ចឹងមានតែខ្ញុំ គឺជាមេក្លោងក្រុមចោរប្លន់ប្រដាប់អាវុធពាក្យនេះវាធ្ងន់ធ្ងរពេកណាស់ចំពោះការចោទប្រកាន់ដែលលោកមិនអាចនៅស្ងៀមបានហើយលោកសូមបញ្ជាក់ថា អាលីមភ្នែក3នេះ ក្រុមរបស់លោកក៏តាមប្រមាញ់វាដូចគ្នា តែវាជាមួយបក្សពួកមិនបានធ្វើសកម្មភាពក្នុងភូមិសាស្រ្តខណ្ឌឬស្សីកែវឡើយ គឺវាធ្វើនៅខណ្ឌផ្សេង មិនអាចរកបទល្មើសរបស់វាដើម្បីបង្ក្រាប ហើយថ្មីៗនេះអាលីមភ្នែក3ព្រមទាំងបក្សពួកត្រូវបានកម្លាំងរាជអាវុធហត្ថក្រុងបង្ក្រាប នឹងបាញ់ស្លាប់បាត់ទៅហើយនៅខណ្ឌព្រែកភ្នៅ។
លោកនៅតែបន្តពាក្យដោយក្តីគោរពថាលោកសំណូមពរអោយបងស្រីខាងលើកុំប្រឌិតព័ត៌មានមិនពិតធ្វើអោយប៉ះពាល់ដល់តម្លៃភាពរបស់នគរបាលជាតិទៀតអី“បើខឹងគោសូមកុំវៃរទេះ”។បើមិនដូចនេះទេរូបលោកនឹងដាក់ពាក្យបណ្តឹងចាត់ការទៅតាមផ្លូវច្បាប់ប្រសិនបើស្រ្តីរូបនេះនៅតែមិនដឹងពីកំហុសដែលខ្លួនកំពុងតែធ្វើអ្វីនោះទេ។សូមបញ្ជាក់ថា លោកម៉ៅ ចាន់ថន នាយរងផ្នែកព្រហ្មទណ្ឌក្នុងរយ:ពេលកន្លងទៅថ្មីៗនេះបានដឹកនាំក្រុមការងារចុះបង្ក្រាបបានជាច្រើនករណីធំៗដែលក្នុងនោះរួមទាំងបានឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាគ្រឿងញៀនដ៏សកម្មជាប្អូនប្រុសរបស់ស្រ្តីខាងលើនេះផងដែរ៕
Posted by TVFB on Thursday, 24 December 2015
