នៅថ្ងៃទី13,14 ខែធ្នូ ឆ្នាំ2015 សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនមនុស្ស5នាក់ ជាជនជាតិចិន ពាក់ព័ន្ធករណីចាប់មនុស្សបង្ខាំងទុកជំរិតទារប្រាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងភ្លាមៗ ក្នុងថ្ងៃទី13 ខែធ្នូ ឆ្នាំ2015 បន្ទាប់ពីអាវុធហត្ថខណ្ឌមានជ័យទទួលបានពាក្យ
គួបញ្ជាក់ដែរថាជនរងគ្រោះដែលត្រូវបានគេបង្ខាំងទុកជំរិតទារប្រាក់មាន៖
1- ឈ្មោះ ហ្គួ ឡេង ហ្វុង អាយុ53ឆ្នាំ ជនជាតិចិន ត្រូវបានជនល្មើសចាប់ខ្លួនតាំងពីខែ08 ឆ្នាំ2015 ដោយបង្ខាំងទុកនៅ ផ្ទះលេខ112EH, ផ្លូវលេខ173, សង្កាត់ទួលព្រៃ1, ខណ្ឌចំការមន រយៈពេល75ថ្ងៃ ទើបប្តូរទីតាំងទៅបង្ខាំងទុកនៅផ្ទះលេខ242, ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រហូតដល់ថ្ងៃទី13 ខែធ្នូ ឆ្នាំ2015 ត្រូវអាវុធហត្ថរំដោះបាន។
2- ឈ្មោះ ចាំង យ៉ុង អាយុ35ឆ្នាំ ជនជាតិចិន ត្រូវបានជនល្មើសចាប់ខ្លួននៅថ្ងៃទី11ខែធ្នូ ឆ្នាំ2015 បង្ខាំងទុក នៅផ្ទះលេខ242, ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រំដោះបាន នៅថ្ងៃទី13 ខែធ្នូ ឆ្នាំ2015។
3- ឈ្មោះ វៃ សាន សាវ អាយុ45ឆ្នាំ ទើបតែត្រូវបានជនល្មើសចាប់ខ្លួនក្នុងថ្ងៃដែលអាវុធហត្ថចូល ទៅរំដោះ។
រីឯជនល្មើសទាំង5នាក់ជាជនជាតិចិន ដែលអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបានមាន ឈ្មោះ តៃ ស៊ាវ ហ៊ុយ, ស៊ី អ៊ូថុង, វ៉ាង ជី, ស៊ី ឈឹង និង លី ស៊ីហួរ។ តាមចម្លើយសារភាពរបស់ជនល្មើសបានឲ្យដឹងថា ពួកគេធ្វើការតាមបញ្ជាផ្ទាល់ របស់ឈ្មោះ ឡុង ជាជនជាតិចិន និងមានការចាត់ចែងពីមេធំឈ្មោះ ហូវ និង ឈ្មោះ ហ្វេង ដែលជាជនជាតិចិនដែរ បច្ចុប្បន្នមេក្លោងទាំង3នាក់នេះ កំពុងគេចខ្លួន។ ជនល្មើសបានប្រាប់បន្ថែមថា ក្រៅពីជនរងគ្រោះដែល សមត្ថកិច្ចអាវុធហត្ថរំដោះបាននេះ មេរបស់គេឈ្មោះឡុង ធ្លាប់បានចាប់មនុស្ស3នាក់ផ្សេងទៀតមកបង្ខាំងទុកផងដែរ គឺ ជនជាតិម៉ាឡេស៊ីម្នាក់បង្ខាំងទុកបានជិត2ខែ, ជនជាតិចិនម្នាក់បង្ខាំងទុកបាន1ខែ និងជនជាតិខ្មែរម្នាក់ បង្ខាំងទុកបាន3ថ្ងៃ ហើយយកចេញទៅវិញបន្តបន្ទាប់គ្នា ក្នុងខែ11ឆ្នាំ2015 តែមិនដឹងយកទៅណាទេ គ្រាប់តែធ្លាប់លឺមេរបស់គេ បានគំរាមជនរងគ្រោះទាំងនោះថា បើមិនមានលុយឲ្យគេទេ គេនឹងយកទៅដាក់នៅកំពង់សោមដែលមានកន្លែងសម្រាប់ធ្វើទារុណកម្មក្រោមទឹក។ លើសពីនេះទៀតក្នុងអំឡុងពេលបង្ខាំងទុក ជនរងគ្រោះត្រូវបានគេ ធ្វើទារុណកម្មនិងបង្អត់អាហារផងដែរ រហូតធ្វើឲ្យជនជាតិម៉ាឡេស៊ីម្នាក់ទ្រាំមិនបានព្យាយាមសម្លាប់ខ្លួន ដោយខាំដាច់ម្រាមដៃខ្លួនឯងបង្ហូរឈាមពេញបន្ទប់ទៀតផង។
បច្ចុប្បន្នជនល្មើសទាំង5នាក់ កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅ តុលាការ ដើម្បីចាត់ការនិតិវិធីច្បាប់ ហើយបក្ខពួកដែលនៅសល់ សមត្ថកិច្ចអាវុធហត្ថកំពុងស្រាវជ្រាវតាម ចាប់ខ្លួនជាបន្ត។

