Friday, December 25, 2015

អ្នកផឹកសីុពីរក្រុមឈ្លោះប្រកែកគ្នាបណ្តាលអោយមានអំពើហឹង្សាផ្ទុះអាវុធចំនួនពីរគ្រាប់


អ្នកផឹកសីុពីរក្រុមឈ្លោះប្រកែកគ្នាបណ្តាលអោយមានអំពើហឹង្សាផ្ទុះអាវុធចំនួនពីរគ្រាប់
ភ្នំពេញ៖ អ្នកផឹកសីុពីរក្រុមឈ្លោះប្រកែកគ្នាបណ្តាលអោយមានអំពើហិង្សាផ្ទុះអាវុធចំនួនពីរគ្រាប់។
ករណីភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០ព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៥តាមផ្លូវសួនច្បារមុខឌ្រីមលែន ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ប្រភពពត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុចជនរងគ្រោះមានគ្នាបួននាក់រីពួកជនបង្ករមានគ្នាប្រហែល៦ទៅ៧នាក់បានផឹកសីុនៅលើសួនច្បារទល់មុខឌ្រឹមលែន ខណៈពេលកំពុងផឹកសីុនោះ ពួកគេទាំងពីរក្រុម ក៏ឌឺដងគ្នាទៅវិញទៅមក ស្រាប់តែទាស់សំដីគ្នាខ្លាំងក៏ភាគីម្ខាងដែលមានកាំភ្លើងនោះក៏ដកបាញ់ឡើងលើចំនួនមួយគ្រាប់តែមិនបណ្តាលអោយអ្នកណាម្នាក់រងរបួសនោះទេ ។ 

ហើយភ្លាមៗភាគីដែលមានកាំភ្លើងនោះក៏គេចខ្លួនចេញកន្លែងកើតហេតុអស់តែម្តង ។ ទោះជាយ៉ាងណាសមត្ថកិច្ចក៏បានចុះមកអន្តរាគមន៍នៅកន្លែងកើត ដែលនៅសល់តែជនរងគ្រោះនោះដើម្បីធ្វើការសួរនាំ ហើយជនរងគ្រោះបានប្រាប់សមត្ថកិច្ចតាមដំណើររឿងខាងលើ តែជនរងគ្រោះមិនបានទៅដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចនោះទេ ក៏ពួកគេឡើងជិះម៉ូតូត្រលប់ទៅផ្ទះបាត់អស់ភ្លាមៗ ៕

Posted by TVFB on Friday, 25 December 2015

Unknown

អំពី Unknown

everyday-news.ga គឺជាវេបសាយមួយដែលផ្ដល់ជូនលោកអ្នកនូវព័ត៌មានចំរុះគ្រប់ប្រភេទ ជាភាសាខ្មែរ

ចូលរួមជាមួយយើងខ្មុំតាមរយះអីុម៉ែល: