Saturday, January 2, 2016

ផលិតកម្ម LD ប្ដឹង​ក្រុម​ហ៊ុន​ទូរទស្សន៍ ខ្សែ​កាប​មួយ យក​រឿង​របស់​ខ្លួន ទៅ​បញ្ចាំង ដោយ​គ្មាន​ការ​អនុញ្ញាត

លោក លៀក លីដា ជាផលិតករ និងជាចាងហ្វាងផលិតកម្ម LD Picture បានថ្លែងប្រាប់ Khmretalking ឲ្យដឹងនៅព្រឹកនេះ ថា ផលិតកម្ម បានធ្វើការព្រមានដល់ ស្ថានីយទូរទស្សន៍ខ្សែកាបខាងលើ ឲ្យបញ្ឈប់ការដាក់បញ្ចាំងភាពយន្ត «អ្នកលេងជើងខ្វេរ» ជាបន្ទាន់ ប៉ុន្តែស្ថានីយទូរទស្សន៍ ខាងលើមិនព្រមស្ដាប់ ឬធ្វើតាម​ការស្នើសុំរបស់ ផលិតកម្មដែលជាម្ចាស់ដើមនោះទេ ។ ពេលនោះលោកបានទៅរកសមត្ថកិច្ច នៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ទាំងយប់ ដើម្បីជួយអន្តរាគមន៍ ប៉ុន្តែដោយចំថ្ងៃដែលសមត្ថកិច្ច​សំរាក ទើបលោកត្រូវរង់ចាំដល់ថ្ងៃសមត្ថកិច្ច​ ចូលធ្វើការវិញ ចាំជួបគ្នាឲ្យភាគីខាងទូរទស្សន៍ ចូលខ្លួនដោះស្រាយ។

លោក លៀក លីដា និយាយថា​ «ខ្ញុំបានប្រាប់ពួកគេ កុំឲ្យបញ្ចាំង តែពួកគេមិនព្រមស្ដាប់ ខ្ញុំក៏មករកសមត្ថកិច្ចទាំងយប់ ប៉ុន្តែចំថ្ងៃឆ្លងឆ្នាំ សមត្ថកិច្ចសម្រាក ពេលនេះខ្ញុំកំពុងតែរងចាំសមត្ថកិច្ច កោះហៅភាគីម្ខាងទៀតមកចូលខ្លួនដោះស្រាយ ។ តែបើពួកគេនៅតែ មិនចូលខ្លួនដោះស្រាយ ខ្ញុំនឹងដាក់ពាក្យប្ដឹងសមត្ថកិច្ច តាមផ្លូវច្បាប់ ពីបទរំលោភ កម្មសិទ្ធិបញ្ញា ..»

ចាងហ្វាងផលិតកម្មរូបនេះ ក៏បានបន្ថែមទៀតថា រឿងគេលួចយកស្នាដៃទៅដាក់បញ្ចាំង គឺជារឿងដែលលោកមិនអាចអន់ឱនបានឡើយ ព្រោះផលិតកម្ម LD ផលិតឡើង អស់ទុនរាប់ម៉ឺនដុល្លារ ហើយបែរជាយកទៅបញ្ចាំង ដោយគ្មានការអនុញ្ញាតបែបនេះ ជាការរំលោភសិទ្ធិផលិតកម្មធ្ងន់ធ្ងរ ​មិនអាចទទួលយកបានឡើយ៕


Unknown

អំពី Unknown

everyday-news.ga គឺជាវេបសាយមួយដែលផ្ដល់ជូនលោកអ្នកនូវព័ត៌មានចំរុះគ្រប់ប្រភេទ ជាភាសាខ្មែរ

ចូលរួមជាមួយយើងខ្មុំតាមរយះអីុម៉ែល: